Khmer History



Brasaeat Phnom Da
 
 
Brasaeat Phnom Da is located on a hill. They build a temple, not a royal palace in the session. But the temple was built for the king of celebrate dedicated to the deity we always called the monument.


 

Brasaeat Phnom Da built on a natural hill in the 6th century by the lasts King of NokorPhnom name Indravarman reign in Funan (514-539) (Sabrina's Noah French historian). This temple made of laterite and sandstone brick walled, and oriented to the north. The top of the castle is a large part of the ruins at Horizontal carved from the churning of the milk has been broken into two other carved Vishnu blasts.
Why this temple made of laterite and sandstone brick because in the 11th century, some of the old castle damage Suryavarman 2 requires restoring all those construction. And thus the temple made of laterite and the top of the castle made of brick. Moreover, because the artist is required according to the resources are available at the time.
This temple has a square shape, size 12 x 12 mm, height 18 mm, 4-door, with 3 unreal doors and a real door, number 1 in the north to the capital Nokorkokathlok. Beautiful architecture of temples, columns, pilasters Pich scroll pediments and other arts.
We know that most temples oriented to the east, but brasaeatophnom da become oriented to the north. Because they want to work dedicated to a deity named Hero Group, a Hindu deity. Especially, it faced the city of Angkor Borei.
1. The meaning of the name Brasaeatophnom da"Brasaeatophnom da" are means  "Temple + Mount.+ Castle", meaning: A Kruhea a lead Chettachreahthla or a usability or home classes, Changmin, or a monument or temple, with peak is on a million several floors (a class or two classes) often shaped chain jump from the floor to the top or structures existing level identified vertices. (Mountains: the word "mountain" is the high hills or deituol battery or a swale or civilized out of a common area in the neighborhood). And the word "standard" comes from the word "rock" is a big rock as long as the keyboard. Thus, according to the analysis of these words, Brasaeato Phnom da is a castle built on higher ground surface or rock on the mountain terraces. The traditions and language of the people there, they realize that the word "Brasaeato Phnom da" from the temple
(Temple: The temple is a monument or a mountain is deposited and deity statues
). People always have faith and pray peace and progress when praying achieve such objectives and their offerings to offer their vows and promises. At first, this offering has a little picture to a later period became a routine mass is celebrated once a year. People always celebrate again two or three times triumphantly. When the end of the day, they are indeed infected, which is often called "Chhlangbon" thus Banner : A ceremonial banners Chhlangbon (especially today, has left such a word in the festival one made by dedicated for somebody is called "festive banners" or as a festival banner wash village this word became "festive banners at the Mount" (according to the so-called people's out there).Later the term was cut to shrink gradually to a "mountain" and continues to call the more cutting and planting ending hill. Because both her during this period, this is why we can’t make conclusions and chose her during this period to make sure.
2. Mountain location and Brasaeatv Phnomda Mountain is located east of the town of Takeo village of Prek single market between the creek and the communes Thlok District. Here is a geographical sinking six months (we need a boat or a tetanus due to flooding) and the mainland and six months, and has a range of 102 kilometers from the Road 2 and 24 km from the town of Takeo along the canal. The place that we found two mountains, the mountains (east) and the mountain city (west), we have to travel more than 5 km. From the town we found the location of the temple.
Top of Form
Century Gothic



តើ​ប្រាសាទ​បុរាណ​​ខ្មែរ​នៅ​សល់​ប៉ុន្មាន​​​?

*      នៅ​សម័យ​ណា​ ​មាន​ការ​កសាង​​ប្រាសាទ​បាន​ច្រើន​ជាង​​គេ? ហេតុ​អ្វី?
សម័យ ​ដែល​មាន​ការ​កសាង​​ប្រាសាទ ​ច្រើន​ជាង​គេ​ គឺ​នៅ​សម័យ​អង្គរ។ កត្តា​ដែល​ជំរុញ ​​ឲ្យ​​មាន​​កសាង​ប្រាសាទ​បាន​ច្រើន​​​ក្នុង​សម័យ​នេះ​​ គឺ​ដោយ​​សារ​កត្តា​សេដ្ឋកិច្ច​ និង​កត្តា​នយោបាយ​ នៃ​ចក្រភព​អង្គរ​​ ពោរ​ពេញ​ដោយ​ភាព​ខ្លាំង​ ល្បី​រន្ទឺ​សុះសាយ​​ពាស​ពេញ​តំបន់ ហើយ​ព្រះរាជា​នា​សម័យ​នោះ​ គឺ​​មាន​​ការ​​ខ្នះ​ខ្នែង និង​​មាន​ការ​​​​​​ប្រណាំង​ប្រជែង​គ្នា​​កសាង​ប្រាសាទ​​​ខ្លាំង​បំផុត។
​ព្រះរាជា​អង្គរ​ណា​ ដែល​បាន​កសាង​ប្រាសាទ​បាន​ច្រើន​ជាង​គេ? ​ហេតុ​អ្វី​បាន​​ជាអាច​កសាង​បាន​ច្រើន​បែប​នេះ
ក្នុង ​ចំណោម​ព្រះមហាក្សត្រ​​ខ្មែរ​​ ដែល​បាន​បាន​គ្រង​តំណែង​ក្នុង​សម័យ​នគរភ្នំ​ សម័យ​ចេនឡា​ សម័យ​អង្គរ​ និង​សម័យ​ក្រោយ​អង្គរ​​ មាន​តែ​​ព្រះបាទ​សូរ្យវរ្ម័ន​ទី​១​ (១០០២-១០៥០)។ ​ក្នុង​សម័យ​​នោះ ​​អាណាចក្រ​អង្គរ​​មាន​ភាព​ល្បី​ល្បាញ ​​ក្នុង​វិស័យ​ នយោបាយ​ សេដ្ឋកិច្ច និង​​យោធា​ និង​ជា​ពិសេស ​អាណាចក្រ​អង្គរ​មាន​សន្តិភាព​ពាស​ពេញ​ផ្ទៃ​ប្រទេស​ ទើប​ធ្វើ​ឲ្យ​​ព្រះ​អង្គរ​អាច​អាច​គ្រង​តំណែង​​បាន​ជិត​កន្លះ​សតវត្ស និង​កសាង​ប្រាសាទ​បាន​នៅ​ពាស​ពេញ​ផ្ទៃ​ប្រទេស​។ ស្នាព្រះហស្ត​របស់​ព្រះអង្គ​ដែល​បាន​បន្សល់​ទុក​សព្វ​ថ្ងៃ ​​មាន​ដូច​ជា​ ប្រាសាទ​ព្រះវិហារ​ (សំណង់​មួយ​ភាគ​ធំ​ត្រូវ​បាន​កសាង​ឡើង​​​បន្ថែម​​​ពី​លើ​សំណង់​ដែល​សង់​ដោយ​ ​ព្រះបាទ​​ យសោវរ្ម័ន​ទី​១ ជ័យ​វរ្ម័ន​ទី​៤ រាជេន្ទ្រ​វរ្ម័ន និង​ជ័យ​វរ្ម័ន​ទី​៥) ប្រាសាទ​ភិមាន​អាកាស​ និង​បារាយ​ខាង​លិច (សៀមរាប) ​ប្រាសាទ​​ភ្នំ​ជីសូ​ និង​ភ្នំ​តាម៉ៅ​ (តាកែវ)​ ​ប្រាសាទ​គោកព្រីងជ្រុំ ​ប្រាសាទ​ភ្នំ​ធំ ប្រាសាទ​​ជើង​ព្រៃ និង​ប្រាសាទ​ព្រះធាតុ​ទឹក​ឆា (កំពង់ចាម)​ ​ប្រាសាទ​វត្តឯក ប្រាសាទ​​បាសែត​ និង​ប្រាសាទ​ស្នឹង​ (បាត់ដំបង)​ និង​ប្រាសាទ​ជា​ច្រើន​ទៀត​នៅ​ក្នុង​ទឹក​ដី​ឡាវ​ និង​ថៃ។
*      តើ​អ្វី​ទៅ​ជា​ស្ថានីយ​បុរាណ​វិទ្យា​? តើ​​បច្ចុប្បន្ន ​ស្ថានីយ​បុរាណ​វិទ្យា​ខ្មែរ​​មាន​ចំនួន​​ប៉ុន្មាន​? ​​ក្នុង​នោះ​មាន​ប្រាសាទ​ប៉ុន្មាន​? ​សម្បត្តិ​វប្បធម៌​ផ្សេង​ៗ​ទៀត​ប៉ុន្មាន?
 ស្ថានីយ​បុរាណ​​​​ វិទ្យា គឺ​សំដៅ​លើ​បណ្ដុំ​​សម្បត្តិ​វប្បធម៌​​​ ក្នុង​នោះ​មាន​ដូច​ជា​ ប្រាសាទ​បុរាណ ​ប្រាសាទ​បាក់​បែក​សល់​តែ​គ្រឹះ ទួល​បុរាណ ស្ពាន ​បុរាណ និង​ការដ្ឋាន​​​ផ្សេង​​ៗ​ទៀត​។ ​គិត​ត្រឹម​ឆ្នាំ​២០១០​ មាន ​៦៥៩០​ស្ថានីយ​បុរាណ​វិទ្យា នៅ​ក្នុង​ទឹក​ដី​កម្ពុជា​បច្ចុប្បន្ន​ ក្នុង​នោះ​ មាន​​​ប្រាសាទ​​ដែល​មាន​រូប​រាង​​ប្រមាណ​៥៨២ ប្រសាទ ​បាក់​បែក​សល់​តែ​គ្រឹះ​មាន​៣៩៣ ទួល​បុរាណ​​៤១៩៧ វត្ត​បុរាណ​១១០៤ ស្ពាន​បុរាណ​១០៧ និង​​ការដ្ឋាន ​ចម្លាក់​ និង​សិលា​ចារឹក​មាន​ចំនួន​២០៧។


*      ​​តើ​​បច្ចុប្បន្ន​​ ​ខេត្ត​ណា​ដែល​មាន​ប្រាសាទ​ណា​ច្រើន​ជាង​គេ? ​មាន​ស្ថានភាព​​យ៉ាង​ណា​ដែរ?
ប្រាក់​ សុណ្ណារ៉ា ៖ បច្ចុប្បន្ន ​ ​ខេត្ត​សៀមរាប​​មាន​ប្រាសាទ​ច្រើន​ជាង​គេ​ ហើយ​​​ប្រាសាទ​ទាំង​នោះ​​ មាន​​រូប​រាង​នៅ​ល្អ​ប្រសើរ​ជាង​គេ​​ក្នុង​ចំណោម​​ប្រាសាទ​នៅ​ខេត្ត​​ផ្សេង​ ​ៗ​ទៀត ​ក៏​ប៉ុន្តែ ​ខ្ញុំ​ពុំ​បាន​ដឹង​ច្បាស់​​ថា​ នៅ​ក្នុង​ខេត្ត​នោះ​មាន​ប្រាសាទ​សរុប​​ប្រមាណ​ឲ្យ​ប្រាកដ​នោះ​ទេ។
 ហេតុ​អ្វី​បាន​ជា​​ប្រាសាទ​ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​សៀមរាប​ នៅ​មាន​រូប​រាង​​នៅ​ល្អ​ប្រសើរ​ជាង​គេ?
 ជា​ការ​ពិត ​សង្គ្រាម​​កើត​ឡើង​នៅ​ទូទាំង​ប្រទេស​ ហើយ​សុទ្ធ​តែ​បាន​បំផ្លាញ​ប្រាសាទ​បុរាណ​ស្ទើរ​តែ​​គ្រប់​កន្លែង​ទាំង​អស់​​ គ្រាន់​តែ​ក្នុង​ទ្រង់​ទ្រាយ​តិច​និង​ច្រើន​ប៉ុណ្ណោះ។ អ្វី​ដែល​ធ្វើ​ឲ្យ​ប្រាសាទ​បុរាណ​នៅ​ក្នុង​ខេត្ត​សៀមរាប​នៅ​មាន​រូបរាង​ល្អ​ ប្រសើរ​ជាង​​គេ​ គឺ​ដោយ​សារ​តែ​មាន​​ អភិរក្ស​​​ស្ថាន​​អង្គរ ប្រចាំ ​ខេត្ត​សៀមរាប​​ ដែល​បាន​បង្កើត​ឡើង​​ ដោយ​​​​បារាំង ​​​នៅ​ក្នុង​សម័យ​អាណានិគមនិយម​​​តាំង​ពី​ឆ្នាំ​១៩០៨។ ​ អភិរក្ស​​ស្ថាន​អង្គរ​ មាន​នាទី​ថែរក្សា និង​ជួយ​អភិរក្ស​​​​ប្រាសាទ​បុរាណ​ទាំង​នោះ​ ជា​ហេតុ​ធ្វើ​ឲ្យ​ប្រាសាទ​ទាំង​នោះ​​នៅ​មាន​រូបរាង​ល្អ​ប្រសើរ។
តើ​សម័យ​ណា​ ដែល​ខ្មែរ​លែង​មាន​ការ​សាង​សង់​ប្រាសាទ​​?​ មក​ពី​មូលហេតុ​អ្វី​ បាន​ជា​លែង​មាន​ការ​សាង​សង់​បែប​នេះ?
ប្រាក់​ សុណ្ណារ៉ា ៖ របត់ ​នៃ​សាសនា​គឺ​ជា​មូលហេតុ​​ចម្បង ​បំផុត ​ដែល​ជំរុញ​ឲ្យ​ខ្មែរ​បោះ​បង់​ចោល​ការ​កសាង​ប្រសាទ​បុរាណ។ ​​តាម​ការ​សិក្សា​របស់​ខ្ញុំ​ផ្ទាល់​ គឺ​​បញ្ចប់​នៅ​សតវត្ស​ទី​១៣​ ឬ​ក្រោយ​សម័យ​អង្គរ​។ ចាប់​ពី​សតវត្ស​នេះ​មក​ ខ្មែរ​បាន​ដូរ​មក​កាន់​ព្រះពុទ្ធសាសនា​ថេរវាទ​ ដែល​និយម​យក​ឈើ​មក​ធ្វើ​ជា​ព្រះវិហារ​ គឺ​លែង​មាន​ការ​សាងសង់​ប្រាសាទ​ទៀត​ហើយ។

*      តើ​ប្រាសាទ​មួយ​ណា ដែល​ចាត់​ទុក​ជា​ប្រាសាទ​​កសាង​ក្រោយ​​គេ​​​បង្អស់​ ហើយ​កសាង​ដោយ​នរណា? ​អំឡុង​ឆ្នាំ​ណា?
 ប្រាសាទ​​ដែល​កសាង​ចុង​ក្រោយ​បំផុត​​នោះ​គឺ​ ប្រាសាទ​មង្គលាថ៌ (ប្រាសាទ​តុប)​ ដែល​កសាង​ឡើង​ដោយ​ព្រាហ្មណ៍​​ម្នាក់​​ នៅ​ប្រហែល​ដើម​សតវត្ស​ទី​១៤ ស្ថិត​ក្នុង​ខេត្ត​សៀមរាប។
*      តើ​ប្រាសាទ​​​ខ្មែរ​បាត់​បង់​ទៅ​​ប្រទេស​ណា​ខ្លះ? ​ប្រទេស​ណា​ច្រើន​ជាង​គេ? ​ចំនួន​ប៉ុន្មាន?
 បើ​ផ្អែក​តាម​​ឯកសារ​ប្រវត្តិសាស្ត្រ​ ប្រាសាទ​ខ្មែរ ​បច្ចុប្បន្ន​មាន​នៅ​ក្នុង​ប្រទេស​ថៃ​ ឡាវ​ និង​វៀតណាម។ ខាង​ក្រសួង​ មិន​បាន​រាប់​ចំនួន​ប្រាសាទ​ដែល​បាត់​បង់​ទៅ​ប្រទេស​ជិត​ខាង​ទាំង​នោះ​ទេ​ តែ​បើ​តាម​​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​ខ្ញុំ​ផ្ទាល់​ គឺ​​​មិន​ដល់​មួយ​រយ​ប្រាសាទ​ទេ​។ ក្នុង​ចំណោម​ប្រទេស​ទាំង​បី​ គឺ​ប្រាសាទ​នៅ​ទឹក​ដី​ថៃ​ មាន​ចំនួន​ច្រើន​​ជាង​នៅ​ឡាវ​ និង​វៀតណាម។
តើ​ប្រទេស​​ទាំង​នោះ​ បាន​ទទួល​ស្គាល់​ថា​ ប្រាសាទ​ទាំង​នោះ​ជា​របស់​ខ្មែរ​ទេ?


មាន​ប្រទេស​ខ្លះ​ទទួល​ស្គាល់​ថា​​ជា​របស់​ខ្មែរ។ ខ្ញុំ​បាន​ចុះ​​ទស្សនកិច្ច​​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​​ជា​មួយ​ប្រទេស​ផ្សេង​ៗ ​ទៀត​នៅ​ប្រទេស​ថៃ​។ នៅ​ថៃ​មាន​ប្រាសាទ​​ខ្មែរ​ជា​ច្រើន ​ខ្ញុំ​បាន​ទៅ​ទស្សនា​នៅ​ប្រាសាទ​មួយ​​​មាន​ឈ្មោះ​ថា​ ប្រាសាទ​មឿងស៊ិញ​ នៅ​ខេត្ត​កញ្ចនា​​ ក្បែរ​ប្រទេស​ភូមា​។ ​​​អ្នក​មគ្គុទ្ទេសក៍​ទេសចរណ៍​​ថៃ​ប្រចាំ​ការ​នៅ​ប្រាសាទ​នោះ ​បាន​​បាន​​​រៀប​រាប់​ពី​ប្រវត្តិ​ប្រាសាទ​ទាំង​នោះ​​ប្រាប់​ដល់​មន្ត្រី​ អាស៊ាន​ និង​ខ្ញុំ​ថា​ កសាង​ដោយ​ស្ដេច​ខ្មែរ។ ​ខ្ញុំ​ហ៊ាន​អះអាង​ថា​ អ្នក​សិក្សា​ប្រវត្តិសាស្ត្រ​ពិត​ប្រាកដ​របស់​ថៃ​ ប្រាកដ​ជា​បាន​ដឹង​ពិត​ប្រាកដ​ និង​ទទួល​ស្គាល់​ថា ​​ប្រាសាទ​ជា​​ច្រើន​ កសាង​ដោយ​​ព្រះរាជា​​ខ្មែរ ក៏​ប៉ុន្តែ​ ​ប្រវត្តិ​ថៃ​បច្ចុប្បន្ន​ បើតាមខ្ញុំ​ដឹង​គឺ​ក្រឡៃ​​​​ពី​ធាតុ​ពិត​។ ​បើ​នៅ​ឡាវ​វិញ​ ទាំង​ប្រជាជន​ និង​ថ្នាក់​ដឹក​នាំ​របស់​គេ គេ​និយាយ​ពេញ​ៗ​មាត់​ថា​ ប្រាសាទ​មួយ​ចំនួន​ដូច​ជា​ប្រាសាទ​វត្តភូ​ គឺ​ជា​របស់​ខ្មែរ។ ​ចំណែក​នៅ​វៀតណាម​ ខ្ញុំ​មិន​ដែល​បាន​ទៅ​​ទីនោះ​ទេ ​ហើយ​ក៏​មិន​ទាន់​មាន​ឯកសារ​បញ្ជាក់​ថា​ ​​គេ​ទទួល​ស្គាល់​ឬ​យ៉ាង​ណា​ទេ។
*      តើ​បើ​តាម​ការ​សិក្សា​​របស់​លោក​ផ្ទាល់​ ​តើ​អ្វី​​ជា​មូលហេតុ​ នាំឲ្យ​ប្រាសាទ​ទាំង​នោះ​បាត់​បង់​ទៅ​​ប្រទេស​ជិត​ខាង​​ រួម​ទាំង​ទឹក​ដី​ដ៏​ធំ​ល្វឹង​​ល្វើយ​ដូច្នេះ ជា​ពិសេស​ចាប់​សម័យ​មហា​នគរ​មក​
 មាន​មូលហេតុ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ទឹក​ដី​កម្ពុជា​ និង​ប្រាសាទ​ជា​ច្រើន​បាត់​បង់​ទៅ​ប្រទេស​ជិត​ខាង​ដូច្នេះ។ កត្តា​​ទាំង​នោះ​ មាន​ដូច​ជា​ ​កត្តា​នយោបាយ​ កត្តា​សេដ្ឋកិច្ច ទំនាស់​ផ្ទៃ​ក្នុង​ និង​​បញ្ហា​សង្គ្រាម​ឈ្លាន​ពាន​ពី​បណ្ដា​ប្រទេស​ដែល​ទើប​នឹង​កើត​ថ្មីៗ។ ​ក្រោយ​សម័យ​អង្គរ​​ កម្ពុជា​បាន​បង់​ទឹក​ដី​ជា​បន្ត​បន្ទាប់​ ជា​ពិសេស​ចាប់​តាំង​ពី​ការ​កកើត​រដ្ឋ​ថ្មី​ៗ​មួយ​ចំនួន​ ជា​ពិសេស​ សៀម​ ដែល​បាន​ប្រកាន់​យក​នយោបាយ​​ឈ្លាន​ពាន​ ​និង​ដណ្ដើម​យក​ទឹក​ដី​​​​​ប្រទេស​ជិត​ខាង​ ជា​ពិសេស​ប្រទេស​ខ្មែរ​ ស្រប​គ្នា​នឹង​ការ​ធ្លាក់​ចុះ​​ខាង​ផ្នែក​សេដ្ឋកិច្ច​ ​ទើប​ធ្វើ​ឲ្យ​ខ្មែរ​បាត់​បង់​ទឹក​ដី​និង​ប្រាសាទ​ជា​បន្ត​បន្ទាប់។
មាន​​អ្នក​ខ្លះ​លើក​ឡើង​ថា​ ​ក្រសួង​វប្បធម៌​មិន​សូវ​ជា​យក​ចិត្ត​ទុក​ដាក់​ថែរក្សា​ប្រាសាទ​មួយ​ចំនួន​ ទេ គឺ​ទាល់​តែ​ជិត​ខូច​ខាត​អស់​ ឬ​​​ក៏​គេ​យក ទើប​ចាត់​វិធានការណ៍​​ តើ​ពិត​ជា​អីចឹង​មែន​ឬ​យ៉ាង​ណា?
ប្រាក់ សុណ្ណារ៉ា​ ៖ ខ្ញុំ ​សូម​បដិសេធ​​ទាំង​ស្រុង​ចំពោះ​ ការ​លើក​ឡើង​បែប​នេះ​ ​ក្នុង​នាម​ខ្ញុំ​​ជា​អ្នក​ស្រាវ​ជ្រាវ​ ​ជា​អ្នក​ទៅ​ដល់​​និង​ចុះ​​ផ្ទាល់​ទៅ​ដល់​​ប្រាសាទ​​ជា​​ច្រើន​ ពី​ព្រោះ​​អ្នក​ដែល​​ថា​ គឺ​ចេះ​តែ​ថា​ គឺ​ពុំ​មាន​ជំនាញ​ និង​បច្ចេកទេស​អី​នោះ​ទេ​ គឺ​មាន​​តែ​ក្រសួង​ទេ​ជា​អ្នក​ចាត់​ចែង​ការ​ងារ​ទាំង​នេះ​ផ្ទាល់​តែ​ម្ដង។ ​ខាង​ក្រសួង​បាន​ចាត់​វិធានការណ៍​ជា​ហូរហែ​ គឺ​ចាប់​តាំង​ពី​បង្កើត​​ក្រសួង​វប្បធម៌​​មក​ម្ល៉េះ។ ​កញ្ចប់​ថវិកា​ ដែល​រដ្ឋាភិបាល​បាន​ចំណាយ ​ទៅ​លើ​វិស័យ​នេះ​ ក៏​​បាន​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ដែរ គឺ​មិន​មែន​​ធ្វេស​ប្រហែស​ មិន​យក​ចិត្ត​ទុក​ដាក់ ​ទុក​ឲ្យ​គេ​យក​នោះ​ទេ។
*      តើ​ក្រសួង​បាន​ចាត់​វិធានការណ៍​យ៉ាង​ណា​ខ្លះ​ ​ក្នុង​ការ​​អភិរក្ស​ និង​ថែរក្សា​ប្រាសាទ​​ទាំង​នោះ?
ក្រសួង​បាន​ចាត់​វិធានការណ៍​ជា​ច្រើន ​​ទាក់​ទិន​ទៅ​នឹង​​ការ​អភិរក្ស​ និង​ថែរក្សា​ប្រាសាទ​​ ក្នុង​នោះ​ក្រសួង​បាន​បង្កើត​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ​ ​ក្រោយ​មក​បាន​បង្កើត​ជា​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ​​ដែល​​នាយកដ្ឋាន​​តូច​ៗ​ ចំនួន​បួន​ទៀត​ ដូច​ជា​នាយកដ្ឋាន​បុរាណ​វត្ថុ​​ នាយកដ្ឋាន​សារមន្ទីរ​ នាយកដ្ឋាន​​​គាំ​ពារ​និង​​​អភិរក្ស​សំណង់​បុរាណ​ និង​នាយកដ្ឋាន​បុរាណវិទ្យា​ និង​បុរេប្រវត្តិ។ ​ក្នុង​នោះ​ នាយកដ្ឋាន​គាំ​ពារ​ និង​អភិរក្ស​សំណង់​បុរាណ​មាន​នាទី​សំខាន់​ជាង​គេ​​ ក្នុង​ការ​ថែរក្សា​ និង​​អភិរក្ស​លើ​ប្រាសាទ​ទាំង​អស់​​នៅ​ក្នុង​ប្រទេស ហើយ​បាន​ចាត់​វិធានការណ៍​អភិរក្ស​ និង​ថែរក្សា​ទៅ​លើ​ប្រាសាទ​ជា​ច្រើន​​ជា​បន្ត​​បន្ទាប់។
*      តើ​ក្រសួង​មាន​បាន​រក​ឃើញ​ប្រាសាទ​ថ្មី​ៗ​​ទេ​ ក្នុង​អំឡុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ? ​ក្រសួង​បាន​ចាត់​​វិធានការណ៍​យ៉ាង​ណា​ចំពោះ​ប្រាសាទ​​នោះ?
ប្រាសាទ​រក​ឃើញ​ចុង​ក្រោយ​​គេ​បង្អស់​​គឺ​ ប្រាសាទ​អូស្វាយ ស្ថិត​នៅ​ក្នុង​​ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្ត​ឧត្តរមានជ័យ។ ប្រាសាទ​នេះ​​រក​ឃើញ​ក្នុង​ឆ្នាំ​២០១០។​ ប្រាសាទ​​នេះ​មាន​ចម្ងាយ​តែ​ប្រាំ​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ភ្នំ​ដង​រែក​ និង​ចម្ងាយ​១៣​គីឡូម៉ែត្រ​ពី​ផ្លូវ​ជាតិ។ ​ខាង​​ក្រសួង​ បាន​ចុះ​ទៅ​​ពិនិត្យ​មើល​​ប្រាសាទ​នេះ និង​ចាត់​វិធានការណ៍​មួយ​ចំនួន​ដូច​ជា​ដោះ​មីន និង​បាន​ចុះ​បញ្ជី​​ក្នុង​បញ្ជី​បេតិកភណ្ឌ​របស់​ក្រសួង​ និង​​បាន​ថត​ទុក​ និង​យក​សំណល់​សំខាន់​​ៗទុក​នៅ​កន្លែង​មាន​សុវត្ថិភាព​ទៀត​ផង។
                                                                                    Full Information on Sabay.com.kh 

No comments:

Post a Comment