Saturday, 10 January 2015

ចំណេះដឹងសុខភាពខាងផ្នែកមហារីក




ចំណេះដឹងសុខភាពខាងផ្នែកមហារីក


ជម្ងឺមហារីកលឹង្គ
អាការៈជម្ងឺមហារីកលឹង្គមាន៖ 



១.មហារីកដំណាក់កាលដំបូងដូចជា ដុំពកលើលឹង្គ ឬ លើស្បែកដែលស្បែករាងក្រាស់ប៉ុណ្ណោះ។ អ្នកជម្ងឺមហារីកលឹង្គភាគច្រើនមានការបង្ហាញឲ្យឃើញថាក្បាលលឹង្គមានការកើតរោគកន្ទួលពងបែក ដុំសាច់រលួយ កើតឫស្ស ឫ កើតស្នាមក្រហមរាងដូចផ្កា។ បន្ទាប់មកចាប់ផ្តើមរលួយ គៀនសងខាងរឹងហើយមិនរៀបរយ ហើយមានអារម្មណ៍ឈឺដូចគេយក ភ្លើងមកដុត និងមានកោសិកាស្អុយរលួយ។ នៅពេលដែលក្រឡិត ឬក៏ស្បែកលឹង្គមិនអាចពន្លាត់ត្រឡប់មកនោះ គឺអាចប៉ះស្បែកលឹង្គនោះដោយប្រុងប្រយ័ត្នបន្តិច និងមានអារម្មណ៍ដូចជាមានដុំសាច់ហើមមួយដុំ ឬដូចមានដុំពកមួយដុំផងដែរ ហើយតំបន់នោះមានសំពាធឈឺចាប់ណាស់។ អ្នកជម្ងឺមហារីកលឹង្គដំណាក់កាលដំបូងភាគច្រើនមានអាការៈប្រែប្រួលជម្ងឺក្រោយពេលដែលកាត់ស្បែកចុងលឹង្គទើបអាចមើលឃើញបាន។
២.អាការៈជម្ងឺមហារីកដំណាក់កាលដំបូងប្រសិនបើមិនទទួលការដោះស្រាយឲ្យបានសមស្របទេនោះ ធ្វើឲ្យជម្ងឺវិវត្តបន្តិចម្តងៗ។ បណ្តុំឫសដុះ ឬ រីកសាយភាពរលួយកាន់តែជ្រៅ និង លេចចេញនូវស្បែកចុងលឹង្គប្រែទៅជាស្តើង និងភ្លឺ។ ដុំសាច់ពក ឬ សាច់រលួយក៏លេចចេញក្រៅស្បែក ធ្វើឲ្យកើតជាស្នាមសាច់ក្រហមរាងដូចផ្កា រួមមានក្លិនស្អុយខ្លាំង។ មហារីកលឹង្គដំណាក់កាលចុងក្រោយបន្តការវិវត្តន៍អាចធ្វើឲ្យបំផ្លាញលឹង្គទាំងមូល និង ផ្លូវទឹកនោមធំហើយរូងចូលក្នុង។ ផ្នែកចុងនៃលឹង្គដោយសារការផ្តល់ឲ្យមិនគ្រាប់គ្រាន់នៃឈាមធ្វើឲ្យស្លាប់កោសិកា ធ្លាក់ចុះ ឈឺចាប់ពិបាកទ្រាំក្តៅតាមផ្នែក។ បើវាបំផ្លាញដល់ផ្លូវទឹកនោមហើយនោះនឹងកើតមានការពិបាកបត់ជើងតូច ស្ទះនោម ឫ ធ្លាយនោម។
៣. ការហើមក្រពេញទឹករងៃនៃក្រលៀន អាចជាការបំផ្លាញនៃកោសិកាមហារីក ក៏អាចជាការកើតឡើងពីការរលាក។ ពេលអ្នកជំងឺទៅពិនិត្យ ជាធម្មតាសុទ្ធតែឃើញវារីកហើម ប៉ុន្តែភាគច្រើនមកពីការក្លាយ និងរលាកតែភាគតិចណាស់ដែលមានការផ្លាស់ទីកោសិកាមហារីក។
៤. ប្រសិនបើមានការផ្លាស់ទីទៅឆ្ងាយនោះ គេអាចប្រទះឃើញកន្លែងដែលត្រូវផ្លាស់ទីមានអាការៈភ្លាមៗដូចជា ៖ ស្រកទំងន់ពេញទាំងខ្លួន មិនឃ្លានអាហារ ខ្វះឈាម -ល-។
ខាងលើនេះជាការណែនាំពីអាការៈដំណាក់ការដំបូងនៃជំងឺមហារីកលឹង្គ។ ជឿជាក់ថាអ្នកទាំងអស់គ្នាបានយល់ដឹងពីវាហើយ។ ប្រសិនបើប្រទះឃើញមានរោគសញ្ញាដូចខាងលើមានសូមមានភាពប្រុងប្រយ័ត្ននឹងជំងឺមហារីកលឹង្គ ក្នុងន័យជៀសវាងការខកខានការព្យាបាល។ ប្រសិនបើមានការព្យាបាលត្រឹមត្រូវ និងមានប្រសិទ្ធិភាពពេលកើតមានក្នុងដំណាក់កាលដំបូង នោះគេឃើញថា លទ្ធផលនៃការព្យាបាលបន្តក៏មានភាពកើនឡើងដែរ។


វិធីក្នុងការវិនិច្ឆ័យជម្ងឺមហារីកលឹង្គ
  ១. ការពិនិត្យតាមរូបភាព
 

  


 (១)ការពិនិត្យតាមស្រមោលក្រពេញទឹករងៃ ៖ មិនអាចជួយក្នុងការវិនិច្ឆ័យលើមហារីកលឹង្គបានច្រើន។ ប៉ុន្តែតាមធម្មតាគេមិនសូវពិនិត្យតាមបែបនេះឡើយ។ គេអាចបញ្ចូលទឹកថ្នាំបង្កើតរូបភាពនៅផ្នែកខាងក្រោយខ្នងលឹង្គ ក្រពេញបំពង់សរសៃឈាម។ ដូចនេះបើកោសិកានោះផ្លាស់ទីវានឹងបង្ហាញឃើញភាពខុសលក្ខណៈ ការផ្តល់ឲ្យមិនគ្រប់គ្រាន់ ក្រពេញទឹករងៃប្រែរូបរាងទទួលរងភាពសង្កត់-ល-។
  (២) ការពិនិត្យតាមអេកូ ៖ ការពិនិត្យបែបនេះអាចកំនត់ថាថ្លើមប្រមាត់ ពោះគ្មានការផ្លាស់ទីនៃដុំសាច់មហារីក។
  (៣) ការពិនិត្យតាមរយៈCT ,MRI ៖ អាចពិនិត្យឃើញផ្ទៃខាងក្នុងនៃពោះ និង គ្រឿងក្នុងគ្មានការផ្លាស់ទីនៃដុំមហារីក។
  ២. ការពិនិត្យតាមការធ្វើតេស្ត
 
  ការធ្វើតេស្ត នេះជាវិធីធ្វើរោគវិនិច្ឆ័យដ៏សំខាន់បំផុត។ ការធ្វើតេស្តលើសារធាតុដើមដុំសាច់មហារីកអាចជួយឲ្យឃើញប្រភេទ និង ប្រភពនៃជំងឺតាមដំណាក់កាលផ្សេងៗ។ ការធ្វើតេស្តលើក្រពេញទឹករងៃនៅក្រោមខ្នងត្រគាក ដោយមើលថាវាមានផ្លាស់ទី ឬ អត់។ អាចជួយដល់ការកំណត់ផែនការព្យាបាល និងការបែងចែកពេលវេលាបំរុងមានការព្យាបាលផងដែរ។
  ការពិនិត្យលើជំងឺមហារីកលឹង្គដោយខ្លូនឯង
  គ្រូពេទ្យជំនាញនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកយើងខ្ញុំមានការផ្ដែផ្ដាំថា ៖ បុរសៗនៅពេលងូតទឹកអាចពិនិត្យមើលលឹង្គរបស់ខ្លួន ដើម្បីប្រទះឃើញជំងឺបានឆាប់រហ័ស។ វិធីពិនិត្យមើលមានដូចជា ៖ ប្រើមេដៃ និងម្រាមដៃចង្អុល ប៉ះថ្នមៗទៅលើលិង្គ និង រំកិលចុះឡើង។ ប្រសិនបើមានអារម្មណ៍ថាហើមធំ មានការឈឺចាប់តិចៗ ឬ ផ្នែកក្រោមត្រគាកនៅភាពធ្ងន់ដូចមានសំពាធដោយអ្វីមួយសង្កត់ សូមរួសរាន់មកមន្ទីរពេទ្យតាមស្តង់ដាដើម្បីធ្វើការពិនិត្យព្យាបាល។


វិធីព្យាបាលមហារីកលឹង្គបែបធម្មតា


១. ការព្យាបាលវះកាត់ ៖ ការវះកាត់រួមមាន ៖ ការវះកាត់ស្បែកចុងអង្គជាតិបុរស ការវះកាត់ចោល ផ្នែកនៃ លឹង្គ មួយចំនួន  វះកាត់លឹង្គ ទាំងមូលចេញតែម្តង។ ការវះកាត់កូនកណ្តុរនៅក្រលៀនទាំងសងខាង និង ការវះកាត់កូនកណ្តុរឆ្អឹងត្រគាកទាំងមូល។ ក្នុងនោះប្រសិនបើដុំសាច់តូចហើយលើស្បែកអ្នកជំងឺនោះគេអាចប្រើការព្យាបាលដោយវះកាត់ស្បែកចុងអង្គជាតិបុរស។ ប្រសិនបើការវះកាត់ចោលផ្នែកនៃលឹង្គមួយចំនួន យ៉ាងហោចណាស់ក៏ត្រូវការទីតាំងចំងាយពីដុំសាច់មហារីកនោះចំនួន2CMដែរ ដើម្បីធ្វើការវះកាត់ចេញ បើសិនសរីរាង្គលឹង្គដែលនៅរស់នោះខ្លីពេក គេនឹងវះកាត់លឹង្គទាំងមូលចេញតែម្តង។ អ្នកជម្ងឺដែលលេចឡើងការផ្លាស់ទីនៃកោសិកាមហារីកកូនកណ្តុរ នោះគេត្រូវធ្វើការវះកាត់កូនកណ្តុរនៅក្រលៀនទាំងសងខាង ចំណែកឯអ្នកជម្ងឺដែលលេចឡើងការផ្លាស់ទីនៃកូនកណ្តុរនៅក្រលៀនទាំងសងខាងគឺត្រូវធ្វើការវះកាត់កូនកណ្តុរឆ្អឹងត្រគាកទាំងមូលតែម្តង។
២. ការព្យាបាលតាមវិទ្យុសកម្ម ៖ អ្នកជំងឺមហារីកលឹង្គដំណាក់កាលដំបូងអាចជ្រើសយកវិធីនេះ ប៉ុន្តែប្រើលទ្ធផលនៃការព្យាបាលបែបនេះមិនអំណោយផលទេ នោះគេគ្រាន់តែអាចយកវិធីនេះមកជំនួយ និងអាចបង្កើនប្រសិទ្ធភាពនៃការវះកាត់ និងព្យាបាលប៉ុណ្ណោះ។
៣. ការព្យាបាលតាមបែបគីមីសាស្ត្រ ៖ ការព្យាបាលតាមបែបគីមីសាស្ត្ររួមជាមួយការព្យាបាលវះកាត់ អាចបង្កើនប្រសិទ្ធភាពក្នុងការព្យាបាល។
៤. ការព្យាបាលតាមវិទ្យាពេទ្យចិន ៖ ការព្យាបាលបែបនេះមានប្រសិទ្ធភាពចំពោះការសំរួលតុល្យភាពនៃស្ថានភាព ប្រសិទ្ធភាពមុខងារក្នុងការប្រឆាំងជម្ងឺមហារីក។ ការរួមបញ្ចូលលក្ខណៈពិសេសនៃវិទ្យាពេទ្យអឺរ៉ុប និង ចិនមានប្រសិទ្ធភាពជាងការព្យាបាលតែមួយមុខ។


វិធីព្យាបាលជម្ងឺមហារីកលឹង្គដោយការចាក់បញ្ចូល
 
វិធីព្យាបាលជម្ងឺមហារីកលឹង្គដោយការចាក់បញ្ចូល គឺមានការចាក់បញ្ចូលតាមសរសៃឈាម និងការមិនចាក់បញ្ចូលតាមសរសៃឈាម។
  ការព្យាបាលបែបនេះគឺស្ថិតនៅក្រោមការមិនចាំបាច់វះកាត់សរីរាង្គដែលលាតត្រដាងនោះចេញ។ នៅក្នុងសរសៃឈាម នៅលើស្បែកធ្វើការចោះចន្លោះប្រវែងប៉ុន្មានមីលីមែត្រ ឬ ឆ្លងកាត់បំពងសរសៃឆ្មារដែលមានក្នុងសារពាង្គកាយមនុស្ស ស្ថិតនៅក្រោមការណែនាំនៃឧបករណ៍សំរាប់ធ្វើការថតស្កេនលើខ្លួនប្រាណ នេះជាវិធីសំរាប់ធ្វើការព្យាបាលសរីរាង្គដែលនៅមួយកន្លែង។ 

ចំនុចល្អៗនៃការព្យាបាលជម្ងឺមហារីកលិង្គដោយការចាក់បញ្ចូល

១. ភាពប្រឆាំងខ្លាំងក្លា ៖ ការព្យាបាលដោយការចាក់បញ្ចូលអាចកំណត់ទីតាំង និងព្យាបាលយ៉ាងច្បាស់លាស់ កាត់ផ្តាច់ការផ្គង់ផ្គង់ឈាមមហារីកចេញតែម្តង។
២. ភាពវិលត្រលប់ខ្លាំងក្លា ៖ ការព្យាបាលដោយការចាក់បញ្ចូលមិនទទួលរងកោសិកាមហារីកដែលមានការដុតរំលាយអាហារ
ក្នុងរាងកាយដែលមានរយៈពេលកំណត់ណាមួយឡើយ យោងតាមតម្រូវការព្យាបាល និង អាការៈជម្ងឺ អាចចែកជាដំណាក់កាល ច្រើនដង ច្រើនសារ ប្រឈមជាមួយនឹងការកើតមានឡើងដដែលៗ ឬក៏លេចចេញនូវដុំពកតូចៗដដែលៗនៅលើខ្លួនប្រាណមនុស្ស។
៣.ការវាយតំលៃប្រសិទ្ធភាពព្យាបាលដោយពេលវេលាសមស្រប៖ នៅក្រោមការត្រួតពិនិត្យឧបករណ៍សំរាប់ធ្វើការថតស្កេនលើខ្លួនប្រាណ ការព្យាបាលដោយការចាក់បញ្ចូលនេះអាចត្រឹមត្រូវក្នុងដំណើរការការផ្ដល់ការវាយតំលៃប្រសិទ្ធភាពព្យាបាលដោយពេលវេលាសមស្របមួយ។
៤. ផលប៉ះពាល់តិច ៖ ការព្យាបាលដោយការចាក់បញ្ចូលមានកំរិតថ្នាំខ្លាំង បរិមាណថ្នាំតិចនាំឲ្យផលប៉ះពាល់ក៏តិចដែរ។
៥. មុខរបួសតូច ៖ ក្នុងដំណើរការព្យាបាលដោយការចាក់បញ្ចូល ការចោះរន្ធស្បែកប្រហែលត្រឹមតែ 2mm ប៉ុណ្ណោះ ហើយអ្នកជម្ងឺមហារីកលឹង្គមានការឈឺចាប់តិច។
៦. ជាសះស្បើយឆាប់រហ័ស ៖ ជាធម្មតាក្រោយពីការវះកាត់ហើយ12ម៉ោង អ្នកជម្ងឺអាចធ្វើចលនាដុះដាលជាធម្មតាវិញបាន រយៈពេលពី 3-7ថ្ងៃគឺអាចចេញមន្ទីរពេទ្យបាន។
៧. ប្រសិទ្ធភាពព្យាបាលគួរកត់សំគាល់ថា ៖ ក្រោយពីព្យាបាលដោយការចាក់បញ្ចូល អ្នកជម្ងឺអាចរស់នៅបានយូរ ស្របពេលនោះក៏បានសន្សំសំចៃការចំណាយថ្លៃស្នាក់នៅមន្ទីរពេទ្យបានផងដែរ។

No comments:

Post a Comment