Monday, 23 July 2018

សូមបន្តជួយគាំទ្រ! ស្គរ​ដៃ​របស់​អ្នកភូមិ​រហាល​កំពុង​ខ្វះ​ទីផ្សារ​ គួរឲ្យបារម្ភ

 

 

ស្គរ​ដៃជា​ឧបករណ៍​ភ្លេង​មួយបែប​របស់​ខ្មែរ ដែល​អាច​ប្រគុំ​ក្នុង​វង់​តន្ដ្រី​មួយចំនួន មាន​ភ្លេង​ការ មហោរី  ឆៃ​យុាំ ជាដើម។ ជារឿយៗស្គរនេះតែងត្រូវបានដាក់លក់នៅតាមទីកម្សាន្តនានា ដើម្បីឲ្យភ្ញៀវទេសចរ ទិញធ្វើជាវត្ថុអនុស្សាវរីយ៍។ ប៉ុន្តែទន្ទឹមនឹងគ្នានេះ ក៏ពុំសូវមានអ្នកគាំទ្រ និងដឹងពីប្រភពដើមរបស់ស្គរនេះឡើយ ដែលធ្វើឲ្យឧបករណ៍បុរាណមួយនេះកំពុងជួបវិបត្តិ។

 



  ជាក់ស្ដែង ស្គរដៃគឺត្រូវធ្វើឡើងនៅ ភូមិ​រហាល ដែលមាន​ភូមិសាស្ដ្រ​នៅ​ប៉ែក​ខាងជើង​ស្រះស្រង់ 

  និង​ប្រាសាទបន្ទាយក្ដី។ បើតាមសម្ដីរបស់អ្នកភូមិនៅទីនោះបានឲ្យដឹងថា របរ​ធ្វើ​ស្គរ​ដៃ ជា​របរ​

  ដែល​នឿយ​បំផុត ហើយ​ត្រូវ​ប្រើពេល​យូរ​ទើប​អាច​ផលិត​ស្គរ​មួយ​ដែលមាន​រូបរាង​ពេញលេញ និង​

  ឮ​សំឡេង​ល្អ​។​ ហើយអ្វីដែលគេកាន់តែបារម្ភនោះគឺ ​មួយរយៈ​ចុងក្រោយ​នៅ​ឆ្នាំ​២០១៨​នេះ 

  អ្នក​ប្រក​បរបរ​នេះ​បាន​ត្អួញ​ត្អែ​រ ដោយ​ខ្លះ​ចង់​បោះបង់​របរ​ប្រចាំ​គ្រួសារ​នេះ​ក៏មាន ដោយសារ​កង្វះ​ 

  ទីផ្សារហើយ​មិនសូវមាន​អ្នកទិញ​ដូច​មុន​ឡើយ។ ហេតុនេះសង្ឃឹមថា បងប្អូនខ្មែរនឹងចូលរួមគ្នា

   បន្តការគាំទ្រឧបករណ៍ភ្លេងបុរាណនេះ ឲ្យមានអាយុកាលយូរអង្វែងបន្ថែមទៀត៕


 >>Read More Click Link Below

 

No comments:

Post a Comment