The blog that share anything for growing, developing, building, love, peace,entertainment, Sport, History, and calm...........
Monday, 26 January 2015
Saturday, 10 January 2015
ចំណេះដឹងសុខភាពខាងផ្នែកមហារីក
ចំណេះដឹងសុខភាពខាងផ្នែកមហារីក
ជម្ងឺមហារីកលឹង្គ
អាការៈជម្ងឺមហារីកលឹង្គមាន៖
១.មហារីកដំណាក់កាលដំបូងដូចជា
ដុំពកលើលឹង្គ ឬ លើស្បែកដែលស្បែករាងក្រាស់ប៉ុណ្ណោះ។
អ្នកជម្ងឺមហារីកលឹង្គភាគច្រើនមានការបង្ហាញឲ្យឃើញថាក្បាលលឹង្គមានការកើតរោគកន្ទួលពងបែក
ដុំសាច់រលួយ កើតឫស្ស ឫ កើតស្នាមក្រហមរាងដូចផ្កា។ បន្ទាប់មកចាប់ផ្តើមរលួយ
គៀនសងខាងរឹងហើយមិនរៀបរយ ហើយមានអារម្មណ៍ឈឺដូចគេយក ភ្លើងមកដុត
និងមានកោសិកាស្អុយរលួយ។ នៅពេលដែលក្រឡិត ឬក៏ស្បែកលឹង្គមិនអាចពន្លាត់ត្រឡប់មកនោះ
គឺអាចប៉ះស្បែកលឹង្គនោះដោយប្រុងប្រយ័ត្នបន្តិច
និងមានអារម្មណ៍ដូចជាមានដុំសាច់ហើមមួយដុំ ឬដូចមានដុំពកមួយដុំផងដែរ
ហើយតំបន់នោះមានសំពាធឈឺចាប់ណាស់។ អ្នកជម្ងឺមហារីកលឹង្គដំណាក់កាលដំបូងភាគច្រើនមានអាការៈប្រែប្រួលជម្ងឺក្រោយពេលដែលកាត់ស្បែកចុងលឹង្គទើបអាចមើលឃើញបាន។
២.អាការៈជម្ងឺមហារីកដំណាក់កាលដំបូងប្រសិនបើមិនទទួលការដោះស្រាយឲ្យបានសមស្របទេនោះ
ធ្វើឲ្យជម្ងឺវិវត្តបន្តិចម្តងៗ។ បណ្តុំឫសដុះ ឬ រីកសាយភាពរលួយកាន់តែជ្រៅ និង លេចចេញនូវស្បែកចុងលឹង្គប្រែទៅជាស្តើង
និងភ្លឺ។ ដុំសាច់ពក ឬ សាច់រលួយក៏លេចចេញក្រៅស្បែក
ធ្វើឲ្យកើតជាស្នាមសាច់ក្រហមរាងដូចផ្កា រួមមានក្លិនស្អុយខ្លាំង។
មហារីកលឹង្គដំណាក់កាលចុងក្រោយបន្តការវិវត្តន៍អាចធ្វើឲ្យបំផ្លាញលឹង្គទាំងមូល និង
ផ្លូវទឹកនោមធំហើយរូងចូលក្នុង។ ផ្នែកចុងនៃលឹង្គដោយសារការផ្តល់ឲ្យមិនគ្រាប់គ្រាន់នៃឈាមធ្វើឲ្យស្លាប់កោសិកា
ធ្លាក់ចុះ ឈឺចាប់ពិបាកទ្រាំក្តៅតាមផ្នែក។
បើវាបំផ្លាញដល់ផ្លូវទឹកនោមហើយនោះនឹងកើតមានការពិបាកបត់ជើងតូច ស្ទះនោម ឫ ធ្លាយនោម។
៣. ការហើមក្រពេញទឹករងៃនៃក្រលៀន
អាចជាការបំផ្លាញនៃកោសិកាមហារីក ក៏អាចជាការកើតឡើងពីការរលាក។ ពេលអ្នកជំងឺទៅពិនិត្យ
ជាធម្មតាសុទ្ធតែឃើញវារីកហើម ប៉ុន្តែភាគច្រើនមកពីការក្លាយ
និងរលាកតែភាគតិចណាស់ដែលមានការផ្លាស់ទីកោសិកាមហារីក។
៤. ប្រសិនបើមានការផ្លាស់ទីទៅឆ្ងាយនោះ
គេអាចប្រទះឃើញកន្លែងដែលត្រូវផ្លាស់ទីមានអាការៈភ្លាមៗដូចជា ៖ ស្រកទំងន់ពេញទាំងខ្លួន
មិនឃ្លានអាហារ ខ្វះឈាម -ល-។
ខាងលើនេះជាការណែនាំពីអាការៈដំណាក់ការដំបូងនៃជំងឺមហារីកលឹង្គ។
ជឿជាក់ថាអ្នកទាំងអស់គ្នាបានយល់ដឹងពីវាហើយ។
ប្រសិនបើប្រទះឃើញមានរោគសញ្ញាដូចខាងលើមានសូមមានភាពប្រុងប្រយ័ត្ននឹងជំងឺមហារីកលឹង្គ
ក្នុងន័យជៀសវាងការខកខានការព្យាបាល។ ប្រសិនបើមានការព្យាបាលត្រឹមត្រូវ
និងមានប្រសិទ្ធិភាពពេលកើតមានក្នុងដំណាក់កាលដំបូង នោះគេឃើញថា
លទ្ធផលនៃការព្យាបាលបន្តក៏មានភាពកើនឡើងដែរ។
វិធីក្នុងការវិនិច្ឆ័យជម្ងឺមហារីកលឹង្គ
១.
ការពិនិត្យតាមរូបភាព
(១)ការពិនិត្យតាមស្រមោលក្រពេញទឹករងៃ ៖
មិនអាចជួយក្នុងការវិនិច្ឆ័យលើមហារីកលឹង្គបានច្រើន។
ប៉ុន្តែតាមធម្មតាគេមិនសូវពិនិត្យតាមបែបនេះឡើយ។
គេអាចបញ្ចូលទឹកថ្នាំបង្កើតរូបភាពនៅផ្នែកខាងក្រោយខ្នងលឹង្គ ក្រពេញបំពង់សរសៃឈាម។
ដូចនេះបើកោសិកានោះផ្លាស់ទីវានឹងបង្ហាញឃើញភាពខុសលក្ខណៈ ការផ្តល់ឲ្យមិនគ្រប់គ្រាន់
ក្រពេញទឹករងៃប្រែរូបរាងទទួលរងភាពសង្កត់-ល-។
(២) ការពិនិត្យតាមអេកូ ៖
ការពិនិត្យបែបនេះអាចកំនត់ថាថ្លើមប្រមាត់ ពោះគ្មានការផ្លាស់ទីនៃដុំសាច់មហារីក។
(៣) ការពិនិត្យតាមរយៈCT
,MRI ៖ អាចពិនិត្យឃើញផ្ទៃខាងក្នុងនៃពោះ និង
គ្រឿងក្នុងគ្មានការផ្លាស់ទីនៃដុំមហារីក។
២.
ការពិនិត្យតាមការធ្វើតេស្ត
ការធ្វើតេស្ត
នេះជាវិធីធ្វើរោគវិនិច្ឆ័យដ៏សំខាន់បំផុត។
ការធ្វើតេស្តលើសារធាតុដើមដុំសាច់មហារីកអាចជួយឲ្យឃើញប្រភេទ និង
ប្រភពនៃជំងឺតាមដំណាក់កាលផ្សេងៗ។ ការធ្វើតេស្តលើក្រពេញទឹករងៃនៅក្រោមខ្នងត្រគាក
ដោយមើលថាវាមានផ្លាស់ទី ឬ អត់។ អាចជួយដល់ការកំណត់ផែនការព្យាបាល និងការបែងចែកពេលវេលាបំរុងមានការព្យាបាលផងដែរ។
ការពិនិត្យលើជំងឺមហារីកលឹង្គដោយខ្លូនឯង
គ្រូពេទ្យជំនាញនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកយើងខ្ញុំមានការផ្ដែផ្ដាំថា
៖ បុរសៗនៅពេលងូតទឹកអាចពិនិត្យមើលលឹង្គរបស់ខ្លួន ដើម្បីប្រទះឃើញជំងឺបានឆាប់រហ័ស។
វិធីពិនិត្យមើលមានដូចជា ៖ ប្រើមេដៃ និងម្រាមដៃចង្អុល ប៉ះថ្នមៗទៅលើលិង្គ និង
រំកិលចុះឡើង។ ប្រសិនបើមានអារម្មណ៍ថាហើមធំ មានការឈឺចាប់តិចៗ ឬ
ផ្នែកក្រោមត្រគាកនៅភាពធ្ងន់ដូចមានសំពាធដោយអ្វីមួយសង្កត់
សូមរួសរាន់មកមន្ទីរពេទ្យតាមស្តង់ដាដើម្បីធ្វើការពិនិត្យព្យាបាល។
វិធីព្យាបាលមហារីកលឹង្គបែបធម្មតា
១. ការព្យាបាលវះកាត់
៖ ការវះកាត់រួមមាន ៖ ការវះកាត់ស្បែកចុងអង្គជាតិបុរស ការវះកាត់ចោល ផ្នែកនៃ លឹង្គ មួយចំនួន វះកាត់លឹង្គ ទាំងមូលចេញតែម្តង។
ការវះកាត់កូនកណ្តុរនៅក្រលៀនទាំងសងខាង និង ការវះកាត់កូនកណ្តុរឆ្អឹងត្រគាកទាំងមូល។
ក្នុងនោះប្រសិនបើដុំសាច់តូចហើយលើស្បែកអ្នកជំងឺនោះគេអាចប្រើការព្យាបាលដោយវះកាត់ស្បែកចុងអង្គជាតិបុរស។
ប្រសិនបើការវះកាត់ចោលផ្នែកនៃលឹង្គមួយចំនួន
យ៉ាងហោចណាស់ក៏ត្រូវការទីតាំងចំងាយពីដុំសាច់មហារីកនោះចំនួន2CMដែរ ដើម្បីធ្វើការវះកាត់ចេញ
បើសិនសរីរាង្គលឹង្គដែលនៅរស់នោះខ្លីពេក គេនឹងវះកាត់លឹង្គទាំងមូលចេញតែម្តង។
អ្នកជម្ងឺដែលលេចឡើងការផ្លាស់ទីនៃកោសិកាមហារីកកូនកណ្តុរ នោះគេត្រូវធ្វើការវះកាត់កូនកណ្តុរនៅក្រលៀនទាំងសងខាង
ចំណែកឯអ្នកជម្ងឺដែលលេចឡើងការផ្លាស់ទីនៃកូនកណ្តុរនៅក្រលៀនទាំងសងខាងគឺត្រូវធ្វើការវះកាត់កូនកណ្តុរឆ្អឹងត្រគាកទាំងមូលតែម្តង។
២.
ការព្យាបាលតាមវិទ្យុសកម្ម ៖ អ្នកជំងឺមហារីកលឹង្គដំណាក់កាលដំបូងអាចជ្រើសយកវិធីនេះ
ប៉ុន្តែប្រើលទ្ធផលនៃការព្យាបាលបែបនេះមិនអំណោយផលទេ
នោះគេគ្រាន់តែអាចយកវិធីនេះមកជំនួយ និងអាចបង្កើនប្រសិទ្ធភាពនៃការវះកាត់
និងព្យាបាលប៉ុណ្ណោះ។
៣.
ការព្យាបាលតាមបែបគីមីសាស្ត្រ ៖
ការព្យាបាលតាមបែបគីមីសាស្ត្ររួមជាមួយការព្យាបាលវះកាត់
អាចបង្កើនប្រសិទ្ធភាពក្នុងការព្យាបាល។
៤.
ការព្យាបាលតាមវិទ្យាពេទ្យចិន ៖
ការព្យាបាលបែបនេះមានប្រសិទ្ធភាពចំពោះការសំរួលតុល្យភាពនៃស្ថានភាព
ប្រសិទ្ធភាពមុខងារក្នុងការប្រឆាំងជម្ងឺមហារីក។
ការរួមបញ្ចូលលក្ខណៈពិសេសនៃវិទ្យាពេទ្យអឺរ៉ុប និង
ចិនមានប្រសិទ្ធភាពជាងការព្យាបាលតែមួយមុខ។
វិធីព្យាបាលជម្ងឺមហារីកលឹង្គដោយការចាក់បញ្ចូល
វិធីព្យាបាលជម្ងឺមហារីកលឹង្គដោយការចាក់បញ្ចូល
គឺមានការចាក់បញ្ចូលតាមសរសៃឈាម និងការមិនចាក់បញ្ចូលតាមសរសៃឈាម។
ការព្យាបាលបែបនេះគឺស្ថិតនៅក្រោមការមិនចាំបាច់វះកាត់សរីរាង្គដែលលាតត្រដាងនោះចេញ។
នៅក្នុងសរសៃឈាម នៅលើស្បែកធ្វើការចោះចន្លោះប្រវែងប៉ុន្មានមីលីមែត្រ ឬ
ឆ្លងកាត់បំពងសរសៃឆ្មារដែលមានក្នុងសារពាង្គកាយមនុស្ស
ស្ថិតនៅក្រោមការណែនាំនៃឧបករណ៍សំរាប់ធ្វើការថតស្កេនលើខ្លួនប្រាណ
នេះជាវិធីសំរាប់ធ្វើការព្យាបាលសរីរាង្គដែលនៅមួយកន្លែង។
ចំនុចល្អៗនៃការព្យាបាលជម្ងឺមហារីកលិង្គដោយការចាក់បញ្ចូល
១.
ភាពប្រឆាំងខ្លាំងក្លា ៖ ការព្យាបាលដោយការចាក់បញ្ចូលអាចកំណត់ទីតាំង
និងព្យាបាលយ៉ាងច្បាស់លាស់ កាត់ផ្តាច់ការផ្គង់ផ្គង់ឈាមមហារីកចេញតែម្តង។
២.
ភាពវិលត្រលប់ខ្លាំងក្លា ៖
ការព្យាបាលដោយការចាក់បញ្ចូលមិនទទួលរងកោសិកាមហារីកដែលមានការដុតរំលាយអាហារ
ក្នុងរាងកាយដែលមានរយៈពេលកំណត់ណាមួយឡើយ
យោងតាមតម្រូវការព្យាបាល និង អាការៈជម្ងឺ អាចចែកជាដំណាក់កាល ច្រើនដង ច្រើនសារ
ប្រឈមជាមួយនឹងការកើតមានឡើងដដែលៗ ឬក៏លេចចេញនូវដុំពកតូចៗដដែលៗនៅលើខ្លួនប្រាណមនុស្ស។
៣.ការវាយតំលៃប្រសិទ្ធភាពព្យាបាលដោយពេលវេលាសមស្រប៖
នៅក្រោមការត្រួតពិនិត្យឧបករណ៍សំរាប់ធ្វើការថតស្កេនលើខ្លួនប្រាណ ការព្យាបាលដោយការចាក់បញ្ចូលនេះអាចត្រឹមត្រូវក្នុងដំណើរការការផ្ដល់ការវាយតំលៃប្រសិទ្ធភាពព្យាបាលដោយពេលវេលាសមស្របមួយ។
៤. ផលប៉ះពាល់តិច ៖
ការព្យាបាលដោយការចាក់បញ្ចូលមានកំរិតថ្នាំខ្លាំង
បរិមាណថ្នាំតិចនាំឲ្យផលប៉ះពាល់ក៏តិចដែរ។
៥. មុខរបួសតូច ៖
ក្នុងដំណើរការព្យាបាលដោយការចាក់បញ្ចូល ការចោះរន្ធស្បែកប្រហែលត្រឹមតែ 2mm ប៉ុណ្ណោះ
ហើយអ្នកជម្ងឺមហារីកលឹង្គមានការឈឺចាប់តិច។
៦. ជាសះស្បើយឆាប់រហ័ស
៖ ជាធម្មតាក្រោយពីការវះកាត់ហើយ12ម៉ោង អ្នកជម្ងឺអាចធ្វើចលនាដុះដាលជាធម្មតាវិញបាន រយៈពេលពី 3-7ថ្ងៃគឺអាចចេញមន្ទីរពេទ្យបាន។
៧.
ប្រសិទ្ធភាពព្យាបាលគួរកត់សំគាល់ថា ៖ ក្រោយពីព្យាបាលដោយការចាក់បញ្ចូល
អ្នកជម្ងឺអាចរស់នៅបានយូរ
ស្របពេលនោះក៏បានសន្សំសំចៃការចំណាយថ្លៃស្នាក់នៅមន្ទីរពេទ្យបានផងដែរ។
Subscribe to:
Posts (Atom)